បាក់ទំនប់វារីអគ្គីសនីនៅប្រទេសឡាវ ស្លាប់មនុស្សជាច្រើននាក់ និងជាង១០០នាក់បានបាត់ខ្លួន

ឡាវ៖  អាជ្ញាធរ​ប្រទេសឡាវ​ បានឲ្យដឹងនៅថ្ងៃអង្គារ៍ ទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះថា មនុស្សមួយចំនួន​ត្រូវបាត់បង់ជីវិត និងប្រមាណ
ជាង១០០នាក់​បានបាត់ខ្លួន​ បន្ទាប់ពី បានបាក់ទំនប់វារីអគ្គិសនីមួយកន្លែង ឬដួលរលំ នៅខេត្ត Attapeu (អាត់តាពើ) ភាគអាគ្នេយ៍​ប្រទេសឡាវ ។

ទំនប់វារីអគ្គិសនីខាងលើនេះ មានទីតាំងនៅជាប់ព្រំដែន​ ខេត្តស្ទឹងត្រែង​ និងខេត្ត​រតនគិរី ភាគឦសាន​ នៃប្រទេស​កម្ពុជា ។

នេះបើតាម​ការ​ដក​ស្រង់​ការផ្សាយ ចេញ​ពីសារព័ត៌មាន Fox News នៅល្ងាច​ថ្ងៃអង្គារ៍ ទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ ។

ទំនប់ខាងលើត្រូវ​បានគេរាយការណ៍ថា បានបញ្ចេញទឹក​យ៉ាងជន់ជោរ ទំហំ​​ប្រមាណ ៥ពាន់លានម៉ែត្រគូប នៅក្នុងសង្កាត់សានសៃ (San Sai) នៃ​ខេត្តខាងលើ ខណៈអាជ្ញាធរ​បាន​ចេញ​ប្រតិបត្តិការជាបន្ទាន់ ដើម្បីជម្លៀស​មនុស្សចេញ។

ទំនប់វារីអគ្គិសនីខាងលើនេះ បានសាងសង់​ឡើង​​ ដោយគម្រោង​រួមគ្នាមួយ ដឹកនាំដោយ​បណ្តាញ​​ក្រុមហ៊ុនកូរ៉េខាងត្បូង សហការជាមួយ​​ថៃ និងឡាវ។ ទំនប់​នេះ ត្រូវបានគេគ្រោង​នឹងបើកសម្ពោធ ឲ្យ​ប្រើប្រាស់​ជាផ្លូវការនៅឆ្នាំនេះ ប៉ុន្តែវាមិន​ទាន់ច្បាស់​ទេ​ថា តើ​វាបានចាប់ផ្តើមប្រតិបត្តិការ​ហើយ ឬនៅនោះទេ នៅមុនពេលទំនប់ខាងលើនេះបានបាក់៕(ប្រភពពីប្រទេសឡាវ)

អត្ថបទដែលជាប់ទាក់ទង