កន្លែងផលិតសាច់ក្រក​ ០២កន្លែង​ គ្មានច្បាប់ជីវកម្ម​ ពិសេសគ្មានអនាម័យ

ខេត្តបាត់ដំបង​ ៖​ ថ្មីៗនេះ​ មានការបែកធ្លាយពីកន្លែងផលិតសាច់ក្រក​ ០២កន្លែង​ ដែលមានទីតាំងស្ថិតក្នុងភូមិត្រពាំងប្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន​ ខេត្តបាត់ដំបង​ ផលិតគ្មានច្បាប់​ និងគ្មានអនាម័យ។

បើតាមប្រភពពីប្រជាពលរដ្ឋ​ បានអោយដឹងថា​ កន្លែងផលិតសាច់ក្រកខាងលើ​ គឺនាំចូលសាច់ជ្រូកពីប្រទេសថៃ​ ដោយឆ្លងតាមច្រកទ្វាអន្តរជាតិគីឡូ១៣​ (ភ្នំដី)។ ប្រភពបានបន្តថា​ កន្លែងផលិតគ្មានច្បាប់​ និងអនាម័យនោះទេ​ ពិសេសពោះវៀនជ្រូក​ ដែលប្រើការនោះ​ គឺយកមកពីប្រទេសវៀតណាម​ ដែលសង្ស័យថា​ ជាពោះវៀនសប្បនិម្មិត​ ដែលដាក់តាមធុងជ័រ។

រឿងរ៉ាវផលិតសាច់ក្រកខាងលើ​ ម្ចាស់ទីតាំងក៏ធ្លាប់បាននិយាយត្អូញត្អែរដែរ​ ពីបញ្ហាសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុក មានប៉េអុឹមស្រុកសំពៅលូន មន្ត្រីស្រុក ខាងពេទ្យសត្វបសុព្យាបាល សុទ្ធតែមកយកលុយ​ ជាខែ​ ពីគាត់ទៀតផង។

សង្ឃឹមថា​ អាជ្ញាធរសមត្ថកិច្ចជំនាញពាក់ព័ន្ធ នឹងចុះមកធ្វើការត្រួតពិនិត្យ ទៅលើគុណភាពសាច់ក្រក​ នៅទីតាំងខាងលើ ដើម្បីបញ្ចៀសនូវការប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទូទៅ។

អត្ថបទដែលជាប់ទាក់ទង