អាសូរណាស់! ឈឺពោះឆ្លងទន្លេ តែ​ទារកស្លាប់ក្នុងពោះ អកុសលស្លាប់ទាំងម្ដាយ​

ខេត្តរតនគិរី÷ ស្ត្រីម្នាក់ បានបាត់បង់ជីវិត បន្ទាប់ពីឈឺពោះឆ្លងទន្លេ តែ​ទារកស្លាប់ក្នុងពោះមុនសម្រាល​​ ទើប​បណ្តាលឲ្យ​ស្លាប់ទាំងម្តាយ ហេតុការណ៍ននេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីថ្ងៃសុក្រ ១៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ នៅក្នុង​មន្ទីរពេទ្យបង្អែកខេត្ត ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង។

នគរបាលបានឲ្យដឹងថា សពឈ្មោះ ចិត្ត កុឡាប អាយុ២១ឆ្នាំ ជនជាតិទំពួន  មានទីលំនៅភូមិថ្មី ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។

ប្រភពព័ត៌មាន​ពីក្រុមគ្រួសារ បានឲ្យដឹងថា នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ ស្រ្តីជាជនរងគ្រោះឈឺពោះឆ្លងទន្លេ​ មានលក្ខណៈមិនប្រក្រតី ហើយ​ក៏បានប្តីនិងសាច់ញាតិដឹកទៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។ ពេលទៅដល់ ពេទ្យពិនិត្យដឹងថា ទារកបានស្លាប់ក្នុងពោះ ក៏ចាក់ថ្នាំឲ្យសពទារកកើត។ ពេលសម្រាលរួច សុខភាពរបស់ម្តាយចុះខ្សោយ (មានប្រវត្តិជំងឺ​ក្រពេះ) បាយទឹកមិនបាន ក៏បានស្លាប់នៅថ្ងៃម៉ោងកើតហេតុខាងលើ។

ក្រោយកើតហេតុកម្លាំងប៉ុស្តិ៍ឃុំសេដា បានធ្វើកំណត់ហេតុប្រគល់សព ជូនប្តីនិងសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី។

ដោយឡែក លោក ហ៉ីងផាន សគន្ធា ប្រធានមន្ទីរពេទ្យបង្អែកខេត្ត សារព័ត៌មានយើងមិនអាចសុំការទំនាក់ទំនងបានទេនៅរសៀលថ្ងៃទី៥មករានេះ៕ដោយ សាវ័ន

អត្ថបទដែលជាប់ទាក់ទង