ឯកឧត្តម គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី នឹងឯកឧត្តម គង់ សោភណ្ឌ័ អភិបាលខេត្តអញ្ចើញចូលរួមចុះពិនិត្យព្យាបាលរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ម៉ានី ជូនប្រជាពលរដ្ឋក្នុងស្រុកកៀនស្វាយ

(ខេត្តកណ្តាល)៖ នៅថ្ងៃសៅរ៍០៦រោច ខែផល្គុន ឆ្នាំថោះ បញ្ចសក័ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធី ពិនិត្យព្យាបាល វាស់ភ្នែកនិងផ្ដល់វ៉ែនតាជូនដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកៀនស្វាយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកខ្សាច់កណ្ដាល ស្រុកល្វាឯម ស្រុកកៀនស្វាយ ក្រុងអរិយក្សត្រ ស្រុកពញាឭ និងស្រុកមុខកំពូល។

សូមជម្រាបថាៈ ការពិនិត្យព្យាបាល វាស់ភ្នែក និងផ្ដល់វ៉ែនតា ដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងស្រុកកៀនស្វាយ ខេត្តកណ្ដាល រយៈពេលមួយថ្ងៃផងដែរ។

ក្នុងអង្កពិធីនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានអនុញ្ញាតផ្តល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ ព្យាបាល និងចែកថ្នាំព្យាបាលឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងស្រុកកៀនស្វាយ និងសូមថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូពេទ្យ បុគ្គលិកសុខាភិបាលទាំងអស់ ដែលបានចំណាយកម្លាំងកាយចិត្ត និងពេលវេលាចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដែលនេះជាការចូលរួមចំណែកក្នុងការបំពេញបេសកកម្មការងារប្រកបដោយឆន្ទៈដ៏ស្រួចស្រាល់ និងបង្ហាញពីស្មារតីផូរផង់សម្រាប់ជាគំរូដល់យុវជនជំនាន់ក្រោយក្នុងការអភិវឌ្ឍប្រទេសជាតិ នៅក្នុងបុព្វហេតុនានា ពិសេសក្នុងវិស័យសុខាភិបាល ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន របស់រាជរដ្ឋាភិបាលកម្ពុជា។

អត្ថបទដែលជាប់ទាក់ទង