សិស្សវិទ្យាល័យមួយនៅកំពង់ស្ពឺ អត់ពាក់ស្បែកជើងប៉ាត់តា មករៀន បែរជាគ្រូឱ្យមកតម្រង់ជួរ សំពះស្បែកជើង បង្កការភ្ញាក់ផ្អើល

ភ្នំពេញ ៖ នៅលើបណ្ដាញទំនាក់ទំនង់សង្គមហ្វេសប៊ុកបានលើកឡើងថា, ខ្ញុំមិនបានរៀនជ្រៅជ្រះទេ.តែខ្ញុំគិតថា វ័យក្នុងសាលារៀននិងការអប់រំណែនាំមានច្រើន មិនមែនបែបនេះទេ.ចុះបើសិស្សខ្លះគាត់មានជីវភាពក្រលំបាកខ្វះថវិកាទិញស្បែកជើងធ្វើម៉េចចំពោះអ្នកអត់.បើសិស្សមិនពាក់ស្បែកជើងតាមលោកគ្រូដាក់វិន័យក្នុងសាលា.ក៏មានការណែនាំសួរមូលហេតុអោយបានច្បាស់លាស់មកពីអីមិនពាក់ស្បែកជើងតាមវិន័យសាលា.បើមិនធ្វើតាម២ឬ៣ដងលោកគ្រូធ្វើតាមវិន័យសាលាចុះ.ចំពោះស្បែកជើងប៉ាត់តាតំលៃថ្លៃគួរសមដែរ មិនមែនខាងលោកគ្រូទិញចែកសិស្សទេ។

គណនី facebook ខ្លះបានលើកឡើងទៀតថា, ខ្ញុំសូមមិនគាំទ្រទេ លោកគ្រូ ការណែនាំនិងប្រៀនប្រដៅវិន័យសាលាមានច្រើនណាស់ធ្វើបែបហ្នឹងដូចជាលើសបន្តិច ហើយបទបញ្ជាវិន័យសាលាមិនដែលមានទេ នូវវិន័យបែបនេះទេ! ។

ប្រភពព័ត៌មានបានបញ្ជាក់ថា មួយរយៈនេះ ហាក់ដូចជាផ្ទុះនូវរឿង មួយដែលឃើញទង្វើ សិស្សសាលាមួយក្រុម អាចមានកំហុស ពួកគាត់មិនបានពាក់ស្បែកជើងប៉ាត់តា តាមកំណត់របស់គ្រូ ឬនាយកសាលា ។ ប៉ុន្តែវិន័យ បង្ខំឲ្យសិស្ស ទទួលស្គាល់កំហុស ដោយដោះស្បែកជើង រួចហើយបង្ខំឱ្យគាត់ លើកដៃសំពះស្បែកជើងបីដង រួចនិយាយថា, ថ្ងៃក្រោយខ្ញុំមិនអាចភ្លេចស្បែកជើងប៉ាត់តាបានទេ ! សំពះស្បែកជើង តម្រង់ជួរ តគ្នា ។ ឃើញសកម្មភាពនេះ ក្លាយជាវិធានបទ ដែលត្រូវបាន តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក វែកញែក ចង់ឱ្យនិស្ស័យអប់រំ ពិសេសខាងក្រសួង អប់រំ យុវជន និងកីឡា ត្រូវធ្វើការពិនិត្យ លើការអប់រំ អនុវត្តវិន័យ បែបនេះ ជាគោលការណ៍របស់ក្រសួង ឬបុគ្គល ! ពីព្រោះថា សូម្បីតែគ្រូបង្រៀនខ្លះ ឯកសណ្ឋានរបស់គាត់ ក៏មិនបានបំពេញកាតព្វកិច្ចឲ្យសមរម្យ (អាចខ្វះសមត្ថភាព ជីវភាព ) នេះជាចំណុចដែលត្រូវពិចារណា។ ។

សារព័ត៌មាន មិនទាន់ធ្វើការទំនាក់ទំនង សុំការបំភ្លឺពីនាយកសាលា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បាននៅឡើយទេ សម្រាប់ យប់ថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៤។ ចំពោះការបកស្រាយបែបណា សារព័ត៌មាននឹងធ្វើការផ្សព្វផ្សាយលំអិតនៅពេលក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង