អគ្គិភ័យឆាបឆេះឃ្លាំងដេប៉ូឈើ ជូលី អស់មួយចំនួនធំ មិនទាន់ដឹងមូលហេតុ

ភ្នំពេញ៖ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល កាលពី យប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ អគ្គិភ័យឆាបឆេះឃ្លាំងដេប៉ូឈើ ជូលី នៅក្នុងខណ្ឌចំការមន បង្កការភ្ញាក់ផ្អើលដល់មន្ត្រីជំនាញចេញរថយន្តបង្ការនិងសង្គ្រោះជាច្រើនគ្រឿងដើម្បីមកជួយអន្តរាគមន៍បាញ់ពន្លត់។

ប្រភពព័ត៌មានបានបញ្ជាក់ថា នៅផ្ទះលេខ៨១៣ ផ្លូវលេខ៩៧ ភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោយកើតហេតុ មន្ត្រីជំនាញបានចុះទៅកាន់តំបន់ដែលឆេះធ្វើការត្រួតពិនិត្យបឋម តែមិនទាន់អាចបញ្ជាក់បាននៅឡើយពីមូលហេតុ ដែលបង្កអោយមានការឆាបឆេះនេះនោះទេ បច្ចុប្បន្នមន្ត្រីជំនាញកំពុងធ្វើការស្រាវជ្រាវ៕

អត្ថបទដែលជាប់ទាក់ទង