ផឹកស្រាប៊ៀប៉ុន្មានកំប៉ុង កុំឲ្យប៉ូលិសចាប់? សារដាស់តឿនមួយនេះ បង្ហាញទៅកាន់អ្នកផឹកស្រា

ភ្នំពេញ ៖ សារដាស់តឿនមួយនេះ បង្ហាញទៅកាន់អ្នកផឹកស្រា ហើយបើកបរយានយន្ត ម៉ូតូ និងឡាន នៅពេលយប់ កុំផឹកស្រា ហើយបើកបរ ព្រោះបើផឹកស្រាហើយបើកបរ ម៉ូតូ ឬឡាននឹងត្រូវប៉ូលិសចាប់ហើយ ។

មិនបង្អង់យូរឡើយ ករណីចុងក្រោយនេះ ដោយមើលឃើញថា នៅរាជធានីភ្នំពេញដែលគ្រោះថ្នាក់ចរាចរណ៍បង្កឡើង ដោយអ្នកបើកបរឡាន ផឹកស្រាស្រវឹង ហើយបើកបុកស្លា.ប់មនុស្សជាច្រើន នាំឱ្យនាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បានប្រកាសណែនាំឱ្យមេប៉ូលិសចាត់ចែងកម្លាំងប៉ូលិសដាក់ប៉ុស្តិ៍ត្រួតពិនិត្យអ្នកបើកបរ ដែលមានជាតិស្រវឹងទាំងអស់ ។

ក្រោយទទួលបានបទបញ្ជានេះ ប៉ូលិសបានប្រជុំ និងដាក់ផែនការឆ្មក់ត្រួតពិនិត្យជាតិអាល់កុល លើអ្នកបើកបរតាមផ្លូវនានា ពិសេសនៅភ្នំពេញ ប៉ូលិសតាមខណ្ឌនានា ចាប់ពីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ បានចាប់ផ្តើមដាក់កម្លាំងចេញត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ រួមទាំងការពិនិត្យជាតិអាល់កុល លើអ្នកបើកបរតាមផ្លូវជាច្រើនផងដែរ ។

ជាក់ស្តែងកាលពីថ្មីៗមកនេះ វេជ្ជបណ្ឌិត និត ប៊ុនតុងយី ក៏បានបកស្រាយនៅក្នុង ហ្វេសប៊ុក លោកគ្រូថា តើយើងផឹកប៊ីយេរប៉ុន្មានកំប៉ុងទៅ ដើម្បីកុំឲ្យភ័យរឿងប៉ូលិសចាប់?
ជាមួយគ្នានេះដែរ វេជ្ជបណ្ឌិត និត ប៊ុនតុងយី ក៏បានបន្តថា យើងឃើញថា ឥឡូវនេះអ្នកដែលផឹក គាត់ផឹកយ៉ាងតិចណាស់ក៏៥កំប៉ុងដែរ ខ្លះទៅ១០កំប៉ុង ខ្លះទៀត១៥កំប៉ុង មានលើសហ្នឹងទៀតក៏មានដែរ ។ អ៊ីចឹងនៅពេលដែលលទ្ធផលទទួលបានពីការផឹកគ្រឿងស្រវឹងហ្នឹង មានអ្នកខ្លះក៏គ្រោះថ្នាក់ចរាចរណ៍ អ្នកខ្លះក៏ប៉ះពាល់ដល់សុខភាព ហើយខ្លះទៀត ក៏ប៉ះពាល់ដល់ក្រុមគ្រួសារទៀតផង ។

បន្ថែមពីនេះទៅទៀត វេជ្ជបណ្ឌិត និត ប៊ុនតុងយី ក៏បានបញ្ជាក់ថា អ៊ីចឹងហើយបានជាច្បាប់ថ្មី គឺរឹតបណ្តឹង អ្នកដែលផឹកគ្រឿងស្រវឹងលើសកម្រិត ហើយខ្ញុំគាំទ្រខ្លាំងមែនទែន ។ ពីព្រោះវាអត់បានទទួលផលអីសោះ ពីការដែលផឹកគ្រឿងស្រវឹងហ្នឹង ។ ហើយមួយវិញទៀត កម្រិតដែលគេចាប់ លើសកម្រិតគ្រឿងស្រវឹងហ្នឹងគឺ ចាប់ពី០.២៥M/g មីលីក្រាមក្នុងមួយលីត្រខ្យល់ ។ ហើយផឹកប៉ុន្មានកំប៉ុងទៅ បានវាដល់កម្រិតហ្នឹង?

វេជ្ជបណ្ឌិត និត ប៊ុនតុងយី ក៏បានបន្ថែមថា ជាក់ស្តែងទៅ ចាប់ពី២កំប៉ុងឡើង គឺវាលើសហើយ ហើយអ្នកដែលផឹកកហ្នឹងគីឡូ៧០ ហើយផឹកក្រោយ១៥នាទី គឺដឹងតែលើសហើយ ។ ហើយប្រសិនបើយើង ផឹក១កំប៉ុង អ្នកគីឡូ៧០ ហើយ១៥នាទីក្រោយទៅតេស្តកន្លែងណាក៏ដោយ ក៏អត់មានបញ្ហាជាមួយនឹងគ្រឿងស្រវឹងហ្នឹងដែរ អត់លើសកម្រិតតែម្តង ៕

អត្ថបទដែលជាប់ទាក់ទង