ឃើញផ្លូវធំទូលាយ កុំសូវបើកលឿនពេក… បុរសម្នាក់ បានជិះម៉ូតូPCXពណ៌សរមួយគ្រឿង វ៉ាម៉ូតូក្មេងសិស្សសាលាមួយក្រុម បានប៉ះដៃចង្កូតជាមួយនឹងម៉ូតូក្មេងសិស្សសាលា

ភ្នំពេញ ៖ បុរសម្នាក់ បានជិះម៉ូតូPCXពណ៌សរមួយគ្រឿងវ៉ាម៉ូតូក្មេងសិស្សសាលាមួយក្រុមបានប៉ះដៃចង្កូតជាមួយនឹងម៉ូតូក្មេងសិស្សសាលាម៉ាកScoppy ពណ៏សរមួយគ្រឿងក្នុងទិសដៅស្របគ្នាពីកើតមិលិច រួចក៏ចាប់ហ្វ្រាំងបោកដួលប៉ះនឹងជញ្ជាំងរថយន្តដឹកម៉ាស៊ីនបុកគ្រឹស ដែលធ្វើដំណើរផ្ទុយគ្នាជាសំណាងមិនដួលចូលក្រោមរថយន្ត។

ហេតុការណ៍នេះកើតឡើង ថ្ងៃទី១៣ខែកុម្ភះឆ្នាំ២០២៤ នៅលើផ្លូវបេតុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ខណ្ឌពោធិសែនជ័យ ។ កើតហេតុភ្លាមៗនោះ ក្មេងសិស្សសាលាមានរបួសស្រាលក៏បាននាំគ្នាលើកម៉ូតូដែលខូចខាតតិចតួចជិះចេញពីកន្លែងកើតហេតុបាត់ទៅ។

ចំណែកបុសដែលជិះម៉ូតូPCXរងរបួសធ្ងន់ត្រូវជង្គង់ ដៃជើងនិយាយមិនរួចត្រូវបានបងប្អូនជនខាងនោះជួយលើកមកអង្គុយក្នុងតូបលក់ដូរជិតនោះនឹងបានយកលេខទាក់ទងទៅសាច់ញាតិអោយមកទទួលយកទៅមន្ទីរពេទ្យ រឺឯម៉ូតូខូចខាតខ្លាំងជិះក៏លែងកើតត្រូវបាន បងប្អូនដែលនៅជិតនោះជួយសែងយកមកទុកចិញ្ចើមផ្លូវម្ខាង រងចាំសាច់ញាតិមកយកទៅជួសជុល ៕

អត្ថបទដែលជាប់ទាក់ទង