បណ្ដេញលោកអនុសេនីយ៍ឯក ណាត រតនា មន្ដ្រីនៃអធិការដ្ឋាននគរបាលស្រុកកញ្ជ្រៀច ចេញពីក្របខ័ណ្ឌ

(ភ្នំពេញ)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាស ស្ដីពីការបណ្ដេញចេញ ពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ចំពោះលោកអនុសេនីយ៍ឯក ណាត រតនា អត្ដលេខ៧៥៩៥១ មន្ដ្រីនៃអធិការដ្ឋាននគរបាលស្រុកកញ្ជ្រៀច នៃស្នងការនគរបាលខេត្ដព្រៃវៃង ដោយមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។
នេះបើតាមសេចក្ដីប្រកាស របស់ឧបនាយករដ្ឋមន្ត្រី ស សុខា ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤៕

អត្ថបទដែលជាប់ទាក់ទង