ក្រុមគ្រួសារពិតជាមានការសោកស្តាយ និងសោកសង្រេងយ៉ាងពន់ពេកណាស់ ដែលបានបាត់បង់នូវកូនប្រុសដែលទើបតែអាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី២ជំនាញ IT

តាកែវ៖ ក្រុមគ្រួសារពិតជាមានការសោកស្តាយ និងសោកសង្រេងយ៉ាងពន់ពេកណាស់ ដែលបានបាត់បង់នូវកូនប្រុសដែលទើបតែអាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី២ជំនាញ IT ។

ក្រុមគ្រួសារខ្ញុំបាទ សូមសំណូមពរដល់ក្រសួងមានសមត្ថកិច្ច តុលាការយុត្តិធម៌ មេត្តាជួយតាមចាប់ជនបង្កនេះមកដោះស្រាយតាមផ្លូវច្បាប់ និងសងសំណងដល់ក្រុមគ្រួសារយើងខ្ញុំអោយបានសមរម្យផង។ យើងខ្ញុំសង្ឃឹមថា ច្បាប់ប្រទេសយើងនឹងផ្តល់យុត្តិធម៌យ៉ាងពិតប្រាកដល់គ្រួសារក្រីក្រទន់ខ្សោយដូចជាពួកយើង ។

សូមរំលឹមព័ត៌មាន! កាលពីថ្ងៃទី២២ តុលា ២០២៣ វេលាម៉ោងប្រហែល៧ ជិត៨ យប់ មានរថយន្ត១គ្រឿង ម៉ាកRX400h ពណ៌ស ពាក់ស្លាកលេខ នគរបាល 2.5346 បើកបរដោយឈ្មោះ ស៊ឹម ជីវ័ន្ត បានបើកចេញពីចំណុចផ្សារប៉័ង្កសី ឆ្ពោះមកផ្លូវលំទិសខាងកើតក្នុងស្ថានភាពស្រវឹងជោគជាំ និងល្បឿនយ៉ាងលឿនខ្លាំង រួចក៏បានបុកក្មួយរបស់ខ្ញុំ ឈ្មោះ ហៃ សុភ័ណ្ឌ ដែលកំពុងឈប់ម៉ូតូអែបចិញ្ចើមផ្លូវខាងស្តាំ បណ្តាលអោយស្លាប់ពេលបញ្ចូនទៅមន្ទីរពេទ្យ។

ប្រភពព័ត៌មានបានបញ្ជាក់ថា រួចជនល្មើសក៏បានព្យាយាមបើករថយន្តគេច បានប្រហែ៣km រថយន្តក៏បានធ្លាក់ចូលស្រែ ឯម្ចាស់រថយន្តក៏បានគេចខ្លួនបាត់ស្រមោល រហូតមកដល់ពេលនេះមិនទាន់ឃើញចូលខ្លួនមកដោះស្រាយ និងសងសំណងដល់ក្រុមគ្រួសារជនរងគ្រោះអោយសមស្របនៅឡើយទេ។ សព្វថ្ងៃរថយន្តនិងម៉ូតូត្រូវរក្សាទុកនៅប៉ុស្តិ៍នគរបាលឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។

ក្រុមគ្រួសារយើងខ្ញុំពិតជាមានការសោកស្តាយ និងសោកសង្រេងយ៉ាងពន់ពេកណាស់ ដែលបានបាត់បង់នូវកូនប្រុសដែលទើបតែអាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី២ជំនាញIT។ ការបាត់បង់នេះពិតជាមានទំហំធំធេងមិនអាចកាត់ថ្លៃបានទេ បាត់បង់រហូតគ្មានថ្ងៃត្រឡប់វិញឡើយ ៕

អត្ថបទដែលជាប់ទាក់ទង