Browsing Category

សប្បុរសធម៌

បងប្អូនក្រុមការងារមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ដរតនគិរី ចុះវាស់វែង និងវិនិច្ឆ័យជូនបងប្អូនប្រជាពលរដ្ឋ

ខេត្តរតនគិរី៖ ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០២៣ បងប្អូនក្រុមការងារមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ដរតនគិរី ចុះវាស់វែង និងវិនិច្ឆ័យជូនបងប្អូនប្រជាពលរដ្ឋស្ថិតនៅភូមិកាម៉ែន ឃុំសាមគ្គី ស្រុកអូរជុំ, ភូមិ ១ ឃុំឡាមិញ ស្រុកបរកែវ, ភូមិសោមកានិញ និងភូមិសោមគល់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

ក្រុមការងារមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ដកំពត ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនបងប្អូនប្រជាពលរដ្ឋ

ខេត្ដកំពត៖ នៅថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៣ ក្រុមការងារមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ដកំពត ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនបងប្អូនប្រជាពលរដ្ឋរស់នៅភូមិទុល្លភ៍ ឃុំមានជ័យ ខេត្តកំពត និងបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យស្ថិតនៅភូមិព្រៃស្បូវ និងភូមិនារាយណ៍ ឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត។

ឯកឧត្តម សុខសាន្ត ដារ៉ា នឹងឯកឧត្ត ម អ៊ុង វុទ្ឋី ដឹកនាំក្រុមការងារចុះអប់រំ ផ្សព្វផ្សាយអនុក្រិត្យលេខ245 អនក្រ បក ចុះថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2022

ព្រះវិហារ ឯកឧត្តម សុខសាន ដារ៉ា អភិបាលរងខេត្ត នឹងឯកឧត្តម អ៊ុង វុទ្ឋី អភិបាលរងខេត្ត ដឹកនាំមន្ទីរជំនាញពាក់ពន្ឋ័ជុំវិញខេត្ត ចុះអប់រំផ្សព្វផ្សាយអនុក្រិត្យលេខ245 អនក្របក ចុះថ្ងៃទី30ខែវិច្ឆិការឆ្នាំ2022 របស់រាជរដ្ឋាភិបាល ស្តីពីការកំណត់តំបន់សហគមន៍ ការតំបន់ការពារធម្មជាតិសរុបផ្ទៃដីជាង90000ហិចតានៅទូរទាំង 7ស្រុក ក្នុងខេត្តព្រៈវិហារ ។ ឯកឧត្តម សុខសាន្ត ដារ៉ា បានអោយដឹងថា…

ប្រជាពលរដ្ឋក្រីក្រចំនួន៣គ្រួសារទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត

ស្រុកស្អាង ខេត្តកណ្តាល៖ នៅថ្ងៃសុក្ខ១១រោច ខែកត្តិក ឆ្នាំថោះ បញ្ចសក័ ពុធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃ០៨ ខែធ្នូ ឆ្នាំ២០២៣នេះ ឯឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល នឹងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់លោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងសហការី ព្រមទាំងមានការអញ្ជើញចូលរួមពីលោក ជី គីមហៃ អភិបាលស្រុកស្អាង…

ស.ស.យ.ក. រាជធានីភ្នំពេញ សហការជាមួយអង្គការមូលនិធិសប្បុរសធម៌ឆឺជី បានរៀបចំកម្មវិធីសួរសុខទុក្ខ និងចែកអំណោយជូនបុគ្គលិកជាប់កិច្ចសន្យា ផ្នែកលូទឹក បូមលូ និងអាងចម្រោះទឹកកង្វក់

នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅអគារខេមរានី ស.ស.យ.ក. រាជធានីភ្នំពេញ សហការជាមួយអង្គការមូលនិធិសប្បុរសធម៌ឆឺជី បានរៀបចំកម្មវិធីសួរសុខទុក្ខ និងចែកអំណោយជូនបុគ្គលិកជាប់កិច្ចសន្យា ផ្នែកលូទឹក បូមលូ និងអាងចម្រោះទឹកកង្វក់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ដែលពួកគាត់បានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សោភ័ណភាពទីក្រុង។

ការឈឺចាប់ដែលមិនអាចបំភ្លេចបាន

កូនប្រុសដ៏កំសត់របស់ពុកថ្ងៃនេះជាខួប ៤៧ឆ្នាំ នៃការស្លាប់យ៉ាងវេទនារបស់កូន នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១០ វិច្ឆិកា ១៩៧៦-១០ វិច្ឆិកា ២០២៣)។ ពុក និងម៉ែកូន មិនដែលភ្លេចទេនូវសោកនាដកម្មដែលបានកើតឡើងចំពោះរូបកូន ព្រមទាំងពុកនិងម៉ែនោះទេ។ ការរៀបចំឡើងនូវផ្នូររបស់កូន និងចម្រៀង “អនិច្ចារកូនកំសត់ប្រវត្តិម្ដាយកម្ម” “ទំនួញកំសត់ប្រវត្តិវិទ្យាល័យ” និង “ព្រលឹងកំសត់”…

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់គ្រួសាររងគ្រោះដោយអគ្គិភ័យ នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ

រាជធានីភ្នំពេញ៖ ថ្ងៃអាទិត្យ០៧រោច ខែអស្សុជ ឆ្នាំថោះ បញ្ចសក័ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ រាជធានីភ្នំពេញ។ បានអញ្ជើញដឹកនាំក្រុមការងារនឹងនាំយកអំណោយមនុស្សធម៌មួយចំនួន…

ឧកញ៉ា ស្រី ចាន់ថន ប្រគល់ថវិកាចំនួន២៥០០ដុល្លារ ជូនដល់កីឡាប្រដាល់គុនខ្មែរលោក ព្រំ សំណាង ជាការលើកទឹកចិត្ត

រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់ពីឧកញ៉ា ស្រី ចាន់ថន ដែលជាអនុប្រធាន កិត្តិយសរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានប្រគល់ថវិកាចំនួន ២៥០០ដុល្លារ ជូនដល់កីឡាប្រដាល់គុនខ្មែរលោក ព្រំ សំណាង ជាការលើកទឹកចិត្ត ក្រោយបានផ្ដួលកីឡាករជនជាតិអង់គ្លេស Thomas Capenter ឲ្យសន្លប់ទឹកទី១ លើប្រភេទទម្ងន់ ៧៨គីឡូក្រាម កាលពីរាត្រីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣…