Browsing Category

ព្រឹត្តិការណ៍សង្គម

ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ ខេត្តប៉ៃលិន

ប៉ៃលិន៖ រសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានអនុគណៈកម្មាធិការសាងសង់វិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ វិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ ខេត្តប៉ៃលិន ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន…

ស្អែកនេះ! សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងមានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

ភ្នំពេញ ៖ ស្អែកនេះ! នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នឹងមានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីពិភាក្សា និងឆ្លងរបៀបវារៈដូចខាងក្រោម ៖ ១-របាយការណ៍វឌ្ឍនភាពនិងទិសដៅទៅមុខនៃការរៀបចំក្របខ័ណ្ឌតាមដាននិងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។…

ឯកឧត្តម អុី ឈាន អញ្ជើញជួបសំណេះសំណាល និងប្រកាសសមាភាពបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធ នីតិកាលទី៥ ភូមិភាគទី៤

ខេត្តប៉ៃលិន ៖ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម អ៉ី ឈាន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តប៉ៃលិន អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាភាពបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ភូមិភាគទី៤ និងសំណេះសំណាលជាមួយអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ។ ក្នុងឱកាសជួបសំណេះសំណាល នោះឯកឧត្តម អុី ឈាន បានថ្លែងនូវការកោតសរសើរ…

កម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់ នៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៣ និងទិសដៅការងារបន្តក្នុងឆ្នាំ២០២៤

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៤ កម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់ នៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំ ការផ្សព្វផ្សាយលទ្ធផលការងារសម្រេចប្រចាំឆ្នាំ២០២៣ និងទិសដៅសកម្មភាពបន្ដការងារឆ្នាំ២០២៤ ដែល ដឹកនាំដោយ លោក គឹម សុខរី សមាជិកគណៈកម្មាធិការ ស.ស.យ.ករាជធានីភ្នំពេញ និង ជា នាយកកម្មវីធី អាជីវកម្ម ចល័ត និងកម្មករសំណង់ ដោយមានការចូលរួមពី…

ឯកឧត្តម សាយ សំអាល់ លើកទឹកចិត្តឱ្យយុវជនចូលរួមជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការជំរុញចលនាគម្រោងលំនៅឋានបុរីជនបទឱ្យលេចចេញជារូបរាងក្នុងពេលឆាប់ៗនេះ

ឯកឧត្តម សាយ សំអាល់ លើកទឹកចិត្តឱ្យយុវជនចូលរួមជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការជំរុញចលនាគម្រោងលំនៅឋានបុរីជនបទឱ្យលេចចេញជារូបរាងក្នុងពេលឆាប់ៗនេះ ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងការបង្ខិតគម្លាតរវាងទីជនបទ និងទីក្រុង និងប្រែក្លាយជនបទឱ្យទៅជាបុរីជនបទ សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមភូមិឃុំទូទាំងប្រទេស។ នេះជាការ លើក ឡើង របស់ ឯកឧត្តម…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ «ប្រាសាទអង្គរវត្ត» ជាប់ជាទីតាំងដ៏ល្អបំផុតចំណាត់ថ្នាក់លេខ១ សម្រាប់មើលថ្ងៃរះ នៅអាសុីអាគ្នេយ៍ និងពិភពលោក

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ «ប្រាសាទអង្គរវត្ត» ជាប់ជាទីតាំងដ៏ល្អបំផុតចំណាត់ថ្នាក់លេខ១ សម្រាប់មើលថ្ងៃរះ នៅអាសុីអាគ្នេយ៍ និងពិភពលោក តាមរយៈគេហទំព័រ Mornings.co.uk ដែលប្រមូលទិន្នន័យ និងស្វែងរកពាក្យគន្លឹះ “ថ្ងៃរះ” នៅក្នុងប្រទេសប្រមាណ៧២ នៅជុំវិញពិភពលោក ក្នុងនោះប្រាសាទអង្គរវត្តរបស់កម្ពុជា បានជាប់ជាទីតាំងដែលទទួលបានការលើកឡើងច្រើនជាងគេ…

ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០ ខែមករា ខេត្តមណ្ឌលគិរី រតនគិរី និងខេត្តព្រះវិហារ ធាតុអាកាសត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៦-១៨°C

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់អោយដឹងថា ៖ ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនបន្តរំកិលចុះមកក្រោម គ្របដណ្តប់មកលើភាគឦសាន និងភាគខាងកើតប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប ៖ ⁃…

ទស្សនទាននៃ “សហគមន៍សហសម័យ”

ភ្នំពេញ៖ នាថ្ងៃ ទី១២ ខែមករា ឆ្នាំ២០២៤ យើងបានមកដល់សហគមន៍ ISI វ៉េងស្រេង នៅវេលាព្រឹកនេះ។ សហគមន៍នេះ អភិវឌ្ឍលើផ្ទៃដីជាង៤០ហិកតាស្ថិតនៅជាយក្រុងភ្នំពេញ ដែលបានប្រែក្លាយតំបន់នេះ ពីសហគមន៍មិនរៀបរយ រស់នៅខ្វះអនាម័យ គ្មានហេដ្ឋារចនាសម្ព័ន្ធ ជីវិតរស់នៅគ្មានក្តីសង្ឃឹមជាមួយនឹងភាពក្រីក្រ មកជាសហគមន៍ថ្មីមួយ ផ្តល់អោយជីវិតនូវរសជាតិថ្មី ពោរពេញទៅដោយមោទនភាព និងការរស់នៅប្រកបដោយសុខដុមរមនាជាមួយក្តីសង្ឃឹម។…

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ត្រូវខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារប្រកបដោយក្តីមោទនៈ រក្សាគុណតម្លៃក្នុងនាមជាមន្ត្រីរាជការ រួមសហការឯកភាពគ្នាជាធ្លុងមួយក្នុងការបំពេញតួនាទីភារកិច្ចជូនជាតិ និងប្រជាជន

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ត្រូវខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារប្រកបដោយក្តីមោទនៈ រក្សាគុណតម្លៃក្នុងនាមជាមន្ត្រីរាជការ រួមសហការឯកភាពគ្នាជាធ្លុងមួយក្នុងការបំពេញតួនាទីភារកិច្ចជូនជាតិ និងប្រជាជន និងរួមគ្នាកសាងកម្ពុជាចាប់ពីពេលនេះបន្តទៅមុខទៀតឱ្យក្លាយជាដែនដីសុវណ្ណភូមិមួយដ៏ពិតប្រាកដ។ នៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ក្នុងកិច្ចប្រជុំពិនិត្យ វាយតម្លៃ…

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រជុំត្រួតពិនិត្យ ពិគ្រោះយោបល់ និងតម្រង់ទិស កិច្ចការស្នូល លើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បានសង្កត់ធ្ងន់លើការរួមចំណែកប្រែក្លាយទស្សនៈវិស័យវែងឆ្ងាយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ឱ្យទៅជាការងារជាក់ស្ដែង និងបម្រើប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយចិត្ត។ ការអភិវឌ្ឍធនធានមនុស្ស ជាស្នូលនៃការគូសវាសផ្នត់គំនិតរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្តីដោយក្នុងនោះ ចំណេះដឹង…