Browsing Category

បទល្មើសសង្គម

បង្ហាញមុខ ក្រុមចោរប្លន់២នាក់ ដែលប្រើដាវ កែច្នៃភ្ជង់ជនរងគ្រោះយកម៉ូតូអ្នកដឹកម្ហូបអាហារ នៅចំណុចផ្តុំដើមប្រេងខ្យល់ ស្ថិតនៅ កាំកូស៊ីធី ផ្លូវលេខ១០០៣ ក្រុមទី៩ ភូមិគង្គារផុស សង្កាត់ទួលសង្កែ

ភ្នំពេញ ៖ អធិការខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បានបង្ហាញមុខ ក្រុមចោរប្លន់២នាក់ ដែលប្រើដាវ កែច្នៃភ្ជង់ជនរងគ្រោះយកម៉ូតូអ្នកដឹកម្ហូបអាហារ នៅចំណុចផ្តុំដើមប្រេងខ្យល់ ស្ថិតនៅ កាំកូស៊ីធី ផ្លូវលេខ១០០៣ ក្រុមទី៩ ភូមិគង្គារផុស សង្កាត់ទួលសង្កែ ទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤។ ដោយបានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ន អគ្គស្នងការរង…

បំបែកសំណុំរឿងគប់កញ្ចក់រថយន្ដ បណ្ដាលឲ្យអ្នកបើកបរស្លាប់ ក្រោមការគិតថា ជារឿងគ្រោះថ្នាក់ចរាចរណ៍, ជនបង្ក២នាក់ រត់គេចខ្លួនជាង៧ខែ ត្រូវបានបង្ក្រាប

(ព្រៃវែង)៖ សំណុំរឿងគប់កញ្ចប់រថយន្ដបណ្ដាលឲ្យអ្នកបើកបរស្លាប់ កាលពី៧ខែមុន ដែលបានកើតឡើងនៅស្រុកព្រះស្តេច ខេត្តព្រៃវែង កាលពីចុងខែមេសា ឆ្នាំ២០២៣កន្លងទៅ នៅពេលនេះត្រូវបានកម្លាំងនគរបាលខេត្ត ក្រោមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការខេត្ត ស្រាវជ្រាវបង្ក្រាបបានដោយជោគជ័យ ជាមួយនឹងការឃាត់ខ្លួនជនដៃដល់ចំនួន២នាក់។ ចំពោះករណីនេះ ក្រោយកើតហេតុគេគិតថាជារឿងគ្រោះថ្នាក់ចរាចរណ៍…

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស ៤៥នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

(ភ្នំពេញ)៖ យ៉ាងហោចណាស់មានជនសង្ស័យចំនួន ៤៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញព័ត៌មាន ឱ្យដឹងនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤នេះ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង…

ជនជាតិចិនម្នាក់ បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ បន្ទាប់មានជនជាតិចិនមួយក្រុម បានផឹកស៊ីជាមួយគ្នា បង្កជាជម្លោះរហូតដល់ប្រើអំពើហិង្សាចាក់សម្លាប់គ្នា

ភ្នំពេញ៖ ជនជាតិចិនម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ បន្ទាប់មានជនជាតិចិនមួយក្រុមបានផឹកស៊ីជាមួយគ្នាបង្កជាជម្លោះរហូតដល់ប្រើអំពើហិង្សាចាក់សម្លាប់គ្នា។ ក្រោយហេតុការណ៍នេះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៣៧នាក់ដើម្បីសួរនាំ។ ហេតុការនេះបានបង្កអោយមានការភ្ញាក់ផ្អើលកាលពី ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ នៅក្នុងខុនដូព្រីនស៍ផ្លាហ្សា ជាប់មហាវិថីសហព័ន្ធរុស្ស៊ីអគារទី២ ជាន់ទី ៩បន្ទប់៩០៩…

សំណង់អត់ច្បាប់កំពុងសាងសង់លើដីរដ្ឋ យ៉ាងរំភើយអាជ្ញាធធ្វើដូចជាពុំដឹងពុំឡឺអ្វីទាល់តែសោះ

បាត់ដំបង : សំណង់រឹងមួយកន្លែងដែលមានទម្រង់បីល្វែងនិងកាន់តែលូតទៅលើជាហូហែនោះ ដែលគេដឹងថាគ្មានច្បាប់អនុញ្ញាតថែមទាំងបំពានទៅលើដីរដ្ឋត្រូវបានមហាជនរិះគន់ថាអាចមានការត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរមូលដ្ឋានទើបបានជាម្ចាស់ហ៊ានសាងសង់បន្តឥតឈប់ឈរបែបនេះ។ សំណង់ដែលគ្មានច្បាប់អនុញ្ញាតមួយកន្លែងនេះគឺជារបស់ឈ្មោះថៃ ស្ថិតលើដីចំណីផ្លូវជាតិលេខ ៥៧ B ក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង…

ក្រុមការងារព័ត៌មាន ប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជន

កណ្តាល ៖ ក្រុមការងារព័ត៌មាន ប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជនទៅនឹងគណនីហ្វេសប៊ុកឈ្មោះ Ratheany Ham បានបង្ហោះមានខ្លឹមសារថា «ខ្ញុំបានដាក់ពាក្យបណ្តឹង រួចរាល់ហើយ ខ្ញុំចាំមើលនីតិវិធីរបស់មន្ត្រីស្រុកអង្គស្នួល ខេត្តកណ្តាល ហើយវាមិនមែនលើកទីមួយ ច្រើនលើកច្រើនសារ ចូលកុកចេញៗ យកគុកធ្វើផ្ទះ ចេញមកលើកនេះលើសដើម រាល់ថ្ងៃរស់នៅទាំងភ័យខ្លាច…

ស្នើសុំបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិចំពោះលោកអនុសេនីយ៍ឯក មាស ពិសិដ្ឋ អធិការរងក្រុងកំពត ដែលបានពាក់ពន្ធ័ប្រើប្រាស់គ្រឿងញៀន

អនុវត្តវិន័យ ០០៦ របស់កងកំលាំងនគរបាលជាតិ បទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៏ អគ្គស្នងការនគរបាលជាតិ និងអនុសាសន៏ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កងកំលាំងដាច់ខាតមិនត្រូវប្រើប្រាស់និងចែកចាយគ្រឿងញៀននិងជាគំរូល្អសំរាប់ប្រជាពលរដ្ឋ ។ ជាក់ស្តែងស្នងការដ្ឋាននគរបាលខេត្តកំពតនិងគោរពស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំ…

ជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីហិង្សាដោយអចេតនា (បណ្ដាលឲ្យមនុស្សស្លាប់) ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ឃាត់ខ្លួន

នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១០:០០នាទីព្រឹក កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីហិង្សាដោយអចេតនា (ចោរចូលលួចទ្រព្យសម្បត្តិរបស់ម្ចាស់ផ្ទះត្រូវបានម្ចាស់ផ្ទះចេញមកទាន់ចោរបានយកកាំបិតបុ័ងតោដេញ កា.;ប់ មកលើម្ចាស់ផ្ទះ ប៉ុន្តែត្រូវបានម្ចាស់ផ្ទះបានប្រើកូនកាំបិតចុងស្រួចការពារខ្លួនចាក់ត្រូវចោរ បណ្តាលឱ្យ ស្លា.;ប់…

ឃាតកសម្លាប់សង្សារ ក្រោយចូលសារភាពកំហុសនៅចំពោះមុខនគរបាលស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបាននាំខ្លួនមកដល់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ)៖ ក្រោយពីការចូលសារភាពនូវកំហុសរបស់ខ្លួន បន្ទាប់ពីការប្រហារជីវិតសង្សារ ដោយយកខ្នើយខ្ទប់ច្រមុះ និងច្របាច់ក រួចយកទៅចងព្យួរក នៅមាត់ទ្វារបន្ទប់ទឹក ក្នុងបន្ទប់ជួលរួចមក ឃាតកត្រូវបានសមត្ថកិច្ចនាំខ្លួនមកដល់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់។ មន្រ្តីនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនដៃដល់ខាងលើឈ្មោះ…

អ្នកផលិតមាតិកា តាមបណ្ដាញសង្គមហ្វេសប៊ុក (MMO) ម្នាក់ ត្រូវបានសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃាត់ខ្លួន និងបញ្ជូនទៅតុលាការ

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយមានការចង្អុលបង្ហាញពីព្រះរាជអាជ្ញារង សេង ហៀង បានឃាត់ខ្លួន ជនសង្ស័យម្នាក់ មានឈ្មោះ ណន សក្ដិ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅ នៅ ខេត្ដកំពង់ស្ពឺ ពាក់ព័ន្ធករណីផលិត និងចែកចាយវីដេអូដែលមានសកម្មភាពចាប់ក្មេង ដោយមិនបានបញ្ជាក់ថានេះគឺជាការសម្ដែង ធ្វើឲ្យសាធារណៈជនមានការភ័ន្ដច្រលំ យ៉ាង ខ្លាំង លើ ការ ធានា…