មន្រ្តីសហរដ្ឋអាមេរិក ត្រៀមចរចារពាណិជ្ជកម្មជាមួយនឹងចិនវិញហើយ

អន្តរជាតិ៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន CNBC នៅថ្ងៃទី២៤ ខែកក្កដានេះ បានឲ្យដឹងថា ក្រុមមន្ត្រីសហរដ្ឋអាមេរិក និងចិន កំពុងចាប់ផ្តើមឡើងវិញនូវកិច្ចចរចា ដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្ម ដែលអូសបន្លាយពេលច្រើនឆ្នាំ ជាមួយនឹងការជជែកជាមួយគ្នារយៈពេល២ថ្ងៃ ដែលគ្រោងនឹងធ្វើឡើងនៅសប្តាហ៍ក្រោយនេះ។

បើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីរតនាគារ សហរដ្ឋអាមេរិក លោក Steven Mnuchin បានឲ្យដឹងថា ការជជែកគ្នាដែលនឹងធ្វើឡើង នៅទីក្រុង Shanghai ប្រទេសចិន នៅថ្ងៃអង្គារ និងថ្ងៃពុធ ដែលមាន អ្នកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក នឹងដឹកនាំគណប្រតិភូសហរដ្ឋអាមេរិក ចូលរួមក្នុងកិច្ចប្រជុំនេះ។

គួរបញ្ជាក់ផងដែរថា នៅក្នុងកិច្ចប្រជុំមួយ នាប្រទេសជប៉ុន កាលពីខែមុន, ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងប្រធានាធិបតីចិន លោក Xi Jinping បានព្រមព្រៀងគ្នា បន្ថយភាពតានតឹង នៅក្នុងជម្លោះពាណិជ្ជកម្ម ដែលមានរយៈពេលច្រើនឆ្នាំ ខណៈភាគីទាំងពីរបានធ្វើការជាមួយគ្នា ដើម្បីធ្វើឲ្យមានកិច្ចចរចាឡើងវិញ ដែលកន្លងមកប្រទេសទាំងពីរ បានយកពន្ធលើការធ្វើពាណិជ្ជកម្ម រវាងគ្នាទៅវិញទៅមក តម្លៃ៣៦០ពាន់លានដុល្លារ ហើយលោក Trump បានគម្រាម ដាក់ការយកពន្ធបន្ថែមទៀត លើទំនិញរបស់ចិន៕ សសអក

អត្ថបទដែលជាប់ទាក់ទង