នាវាចម្បាំងអាមេរិកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ធ្វើឲ្យភាពតានតឹងផ្នែកយោធា និងសេដ្ឋកិច្ចកាន់តែខ្លាំងឡើងជាមួយចិន

អន្តរជាតិ៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានអង់គ្លេស រ៉យទើ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នេះបានឲ្យដឹងថា យោធាអាមេរិកបាននិយាយកាលពីថ្ងៃពុធថាខ្លួនបានបញ្ជូននាវាចម្បាំងរបស់ខ្លួនឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលជាទង្វើមួយដែលអាចធ្វើឱ្យចិនខឹងយ៉ាងខ្លាំងស្របពេលដែលទំនាក់ទំនង រវាងក្រុងវ៉ាស៊ីនតោននិងក្រុងប៉េកាំងមានភាពតានតឹង។

ច្រកសមុទ្រតៃវ៉ាន់ស្ថិតក្នុងចំណុចមួយ ដែលសហរដ្ឋអាមេរិកតែងល្បាតនាវារបស់ខ្លួន ទោះបីជា ចិនបានព្រមានពីតួនាទីខ្លួននៅក្នុងសមុទ្រចិនខាងត្បូងក្តី។

បន្ថែមពីនេះ ប្រទេសចិនកាលពីថ្ងៃពុធបានព្រមានថាខ្លួនត្រៀមរួចជាស្រេចសម្រាប់សង្គ្រាមប្រសិនបើមានការប្តូរកោះតៃវ៉ាន់ឆ្ពោះទៅឯករាជ្យភាព ដោយចោទអាមេរិកថាបានធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពសកលលោក និង លក់អាវុធ កាន់កោះដែលខ្លួនគ្រប់គ្រង៕

នាវាចម្បាំងដែលត្រូវបានបញ្ជូនទៅកាន់ច្រកសមុទ្រតៃវ៉ាន់ ត្រូវបានគេស្គាល់ថាជានាវាឈ្មោះ Antietam ។

លោក Commander Clay Doss អ្នកនាំពាក្យកងនាវាទី ៧ នៃកងនាវាចរអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការដឹកជញ្ជូនតាមនាវាឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់បង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់ឥណ្ឌូចិនដែលមានសេរីភាពនិងបើកទូលាយ” ។ លោកបានបន្ថែមថា “កងនាវាចរអាមេរិកនឹងបន្តធ្វើប្រតិបត្តិការគ្រប់ទីកន្លែងតាមច្បាប់អន្តរជាតិ។

ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថាកប៉ាល់អាមេរិកបានធ្វើដំណើរតាមផ្លូវខាងជើងតាមច្រកសមុទ្រតៃវ៉ាន់ហើយ តៃវ៉ាន់ក៏បានឃ្លាំមើលបេសកកម្មនេះផងដែរ។

កាលពីថ្ងៃពុធអ្នកនាំពាក្យក្រសួងការពារជាតិចិនលោក Wu Qian បានប្រាប់សន្និសីទកាសែតថា លោកបានគូសបញ្ជាក់អំពីកង្វល់ជាយុទ្ធសាស្ត្ររបស់យោធាថាចិន ហើយចិននឹងខិតខំប្រឹងប្រែងដើម្បីការបង្រួបបង្រួមដោយសន្តិភាពជាមួយតៃវ៉ាន់៕ សសអក

អត្ថបទដែលជាប់ទាក់ទង