ប្រទេស សាអូឌីអារ៉ាប៊ី នឹងផ្ដល់ជូនចំនួនអ្នកធ្វើធម្មយាត្រាទូទាំងសាកលលោកប្រមាណ 7 លាន 58 ម៉ឺននាក់ក្នុងឆ្នាំ 2019 នេះ

ទីក្រុងរីយ៉ោត ៖ តួលេខនៃចំនួនអ្នកដែល ដែល ប្រទេស សាអូឌីអារ៉ាប៊ី ផ្តល់ទិដ្ឋការ អនុញ្ញាតិអោយចូលរួមធ្វើធម្មយាត្រានៅទីក្រុងពិសិដ្ឋ ម៉ាកកាស់ នៅឆ្នាំនេះគឺមានរហូតដល់ 7,5

84,428 នាក់។ចំណែកតួលេខ អ្នកដែលនឹងធ្វើដំណើរមក ប្រទេសនេះ គេរំពឹងថា មានចំនួន 7,201,851 នាក់។នេះបើតាមការឲ្យដឹងអំពីក្រសួងទទួលបន្ទុកការងារធម្មយាត្រា របស់ប្រទេសអារ៉ាប៊ីសាអូឌីត។

ប៉ុន្តែបើតាមការឲ្យដឹងអំពីភ្នាក់ងារព័ត៌មាន របស់ប្រទេស សាអូឌីអារ៉ាប៊ី ចំពោះតួលេខអ្នកដែលមកចូលរួមធ្វើធម្មយាត្រានៅក្នុងស្រុកគឺមានចំនួន 1,056,618 នាក់ ក្នុងនោះមកពីទីក្រុង ម៉ាកកាស់ ចំនួន 732,556 នាក់ និង មកពីទីក្រុង ម៉ាឌីណះ ចំនួន 324,059 នាក់។

អ្នកធ្វើធម្មយាត្រាភាគច្រើន 6,386,751នាក់ ធ្វើដំណើរចូលមកព្រះរាជាណាចក្រ សាអូឌីអារ៉ាប៊ី ដោយយន្តហោះ និងធ្វើដំណើររថយន្តចំនួន 696,094 នាក់ ចំណែក ចំនួន 119,006 នាក់ ធ្វើដំណើរដោយកាប៉ាល់នាវា ឆ្លងកាត់សមុទ្រ។

តួលេខអ្នកធម្មយាត្រាភាគច្រើនគឺមកពីទីប្រទេសប៉ាគីស្ថាន ចំនួន 1,590,731 នាក់,ប្រទេសឥណ្ឌូនេស៊ី ចំនួន 946,962 នាក់,ប្រទេស ឥណ្ឌា ចំនួន 643,563 នាក់,ប្រទេស អេហ្សីប ចំនួន 535,861 នាក់,ប្រទេស អាល់ហ្សេរី ចំនួន 364,707 នាក់,ប្រទេស យ៉ាម៉ែន ចំនួន 334,186 នាក់,ប្រទេស តួគី ចំនួន 306,987 នាក់,ប្រទេស ម៉ាឡេស៊ី ចំនួន 274,066 នាក់,ប្រទេស អុីរ៉ាក់ ចំនួន 270,995 នាក់ និងប្រទេស ហ្សកដង់ ចំនួម 200,857 នាក់ផងដែរ។

កិច្ចការ ដែលជាអាទិភាពសំខាន់បំផុតរបស់រាជរដ្ឋាភិបាល សាអូឌីអារ៉ាប៊ី គឺការធ្វើឲ្យប្រសើរឡើងនូវសេវាកម្មនិងការទទួលខុសត្រូវ ផ្នែកខាងធម្មយាត្រា ដែលមានមនុស្សមកពីស្ទើរគ្រប់ទីកន្លែងទាំងអស់នៃពិភពលោកមកកាន់ប្រទេសមួយនេះដើម្បីប្រារព្ធពិធីសាសនាដ៏សំខាន់មួយនេះផងដែរ។

ទស្សនវិស័យរបស់ប្រទេសអារ៉ាប៊ីសាអូឌីនៅក្នុងឆ្នាំ 2030 ខ្លួននឹងពង្រីកសមត្ថភាពក្នុងការទទួលភ្ញៀវដែលមកចូលរួមធ្វើធម្មយាត្រាប្រមាណជា 30 លាននាក់ ដោយផ្ដល់ជូននូវសេវាកម្មនិងការមើលថែរទទួលខុសត្រូវយ៉ាងល្អបំផុត៕ដោយ ៖ ហ្សាការីយ៉ា

អត្ថបទដែលជាប់ទាក់ទង