ប្រធានាធីបតីបារាំងនិងអ៊ឺរ៉ង់យល់ព្រមពិភាក្សាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែឡើងវិញ

ក្រុងបារីស ៖ យោងតាមការចុះផ្សាយរបស់ស្ថានីយទូរទស្សន៍ BBC កាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០១៩ នេះបានឲ្យដឹងថា ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង និងប្រធានាធិបតីអ៉ីរ៉ង់ លោក ហាសាន់ រូហានី បានយល់ព្រមក្នុងការស្វែងរកដំណោះស្រាយនានា ដើម្បីរៀបចំកិច្ចសន្ទនាពាក់ព័ន្ធនឹងបញ្ហានុយក្លេអ៊ែរអ៉ីរ៉ង់ឡើងវិញ នៅថ្ងៃទី១៥ ខែកក្កដាខាងមុខនេះ។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងសៅរ៍ បានបញ្ជាក់ថា ការឯកភាពគ្នាតាមរយះកិច្ចសន្ទនាតាម ទូរស័ព្ទជាមួយលោក រូហានី។ ទន្ទឹមនឹងនេះផងដែរ ទីក្រុងប៉ារីស ក៏បានព្រមានអ៉ីរ៉ង់ផងដែរពីផលវិបាកធ្ងន់ធ្ងរ បើសិនជាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ ត្រូវបានគេលុបចោល។

សូមបញ្ចាក់ផងដែរថា កាលពីសប្ដាហ៍មុន អ៉ីរ៉ង់បានចាប់ផ្ដើមចម្រាញ់ និងស្តុកទុកសារធាតុអ៊ុយរ៉ាញ៉ូម លើសកម្រិតឡើងវិញ ដែលមានកំណត់នៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាការឆ្លើយតបទៅ នឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ក្រោយការដកខ្លួនលោក ត្រាំ ចេញពី កិច្ចព្រមព្រៀងនេះ៕សសអក

អត្ថបទដែលជាប់ទាក់ទង