លោក Trump និយាយថាឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំសហរដ្ឋអាមេរិក បម្រើផលប្រយោជន៏ចក្រភពអង់គ្លេសមិនបានល្អទេ

អន្តរជាតិ៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Sputnik នៅថ្ងៃ៨ ខែ កក្កដា ឆ្នាំ២០១៩ នេះបានឲ្យដឹងថា កាលពីថ្ងៃសៅរ៍សារជាសំឡេងដែលផ្ញើដោយឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសទៅសហរដ្ឋអាមេរិកលោក គីមដារូច ( Kim Darroch) ទៅកាន់ការិយាល័យការបរទេសដែលមានសុន្ទរកថារបស់អ្នកការទូតអង់គ្លេសទៅលើប្រធានាធិបតីអាមេរិចត្រូវបានបែកធ្លាយទៅប្រព័ន្ធផ្សព្វផ្សាយដែលបង្កឱ្យមានការជជែកដ៏ក្តៅគគុកទាក់ទងនឹងស្ថានភាពនៃកៅអីរបស់ប្រេសិតរូបនេះ។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បាននិយាយថាឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅទីក្រុងវ៉ាស៊ីនតោន “មិនបានបម្រើឱ្យផលប្រយោជន៏ឲ្យប្រទេសអង់គ្លេសបានល្អទេ” ។

នៅក្នុងសារសំលេងនេះបានបែកធ្លាយសំដីរបស់អ្នកការទូតអង់គ្លេសរូបនេះដែលគាត់បានរិះគន់ រដ្ឋការលោក Trump ថា “អសមត្ថភាព” និង “គ្មានសុវត្ថិភាព” ។

របាយការណ៍របស់ CNN បាននិយាយថាលោក Darroch បានថា “អាជីពរបស់លោក Trump អាចបញ្ចប់ដោយភាពអាម៉ាស់” ។

បន្ទាប់ពីការការបែកធ្លាយសារសំឡេងនេះមកនោះការិយាល័យការបរទេសអង់គ្លេសបានបញ្ជាឱ្យមានការស៊ើបអង្កេតទៅលើអ្វីដែលត្រូវបានគេពិពណ៌នាថាជាការលេចធ្លាយនៃការលាក់បាំងនៃការប្រាស្រ័យទាក់ទង ការសម្ងាត់នេះ។

ទោះបីជាយ៉ាងណាក៏ដោយ ឆ្លើយតបទៅនឹងហេតុការណ៍នេះរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Jeremy Hunt បានកត់សម្គាល់ថាសំឡេងបែកធ្លាយនេះតំណាងឱ្យទស្សនៈផ្ទាល់ខ្លួនរបស់ឯកអគ្គរដ្ឋទូតនិងមិនគួរត្រូវបានចាត់ទុកថាជាទីតាំងផ្លូវការរបស់រដ្ឋាភិបាលអង់គ្លេសឡើយ៕សសអក

អត្ថបទដែលជាប់ទាក់ទង