ប្រទេសជាច្រើនវាយតម្លៃខ្ពស់ចំពោះជំនួប លោក ពូ ទីននិង គីម ជុងអ៊ុន ទើបមិនមានសេចក្តីប្រកាសរួម

អន្តរជាតិ ៖ ជំនួបកំពូលជាលើកដំបូង រវាងលោក ពូ ទីននិងគីម ជុងអ៊ុន បើទោះបីមិនមានសេចក្តីប្រកាសរួមប៉ុន្តែ ទទួលបានការស្វាគមន៍អបអរសាទរយ៉ាងកក់ក្តៅពីប្រទេសជិតខាង ក្នុងនោះមានចិន-កូរ៉េខាងត្បូង វាយតម្លៃខ្ពស់ ចំពោះជំនួបកំពូល រុស្ស៊ី និងកូរ៉េខាងជើង។ រដ្ឋាភិបាលចិន និង កូរ៉េខាងត្បូង បានអបអរសាទរ ដល់ជំនួបពិភាក្សាកំពូលជាលើកដំបូង រវាងប្រធានាធិបតីរុស្សី លោក ពូ ទីន និង គីម ជុងអ៊ុន បានបង្ហាញក្តីសង្ឃឹមថា ជំនួបនោះនឹងជួយដល់ឧបទ្វីបកូរ៉េទទួលបានសន្តិភាព មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងប៉េកាំង អ្នកនាំពាក្យ ក្រសួងការបរទេសចិនបានបញ្ជាក់ថា រុស្ស៊ី និងកូរ៉េខាងជើង គឺជាប្រទេសជិតខាង មិត្តភាពរបស់ចិន ហើយទីក្រុងប៉េកាំង សប្បាយរីករាយយ៉ាងខ្លាំង ពេលទីក្រុងម៉ូស្កូ និងព្យុងយ៉ាងបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី កាន់តែប្រសើរឡើង ទន្ទឹមនឹងនោះទីក្រុងប៉េកាំងនិងសហការជាមួយទីក្រុងមូស្កូ នាំមកនៅសន្តិភាពដល់ឧបទ្វីបកូរ៉េទាំងមូល។ អ្នកនាំពាក្យក្រសួងការបរទេសចិន បញ្ជាក់ទៀតថា«យើងជឿជាក់ទៅនឹងលទ្ធផលនៃជំនួបកំពូល ខាងលើ នឹងក្លាយជាថាមពលថ្មី ជាកម្លាំងជំរុញថ្មីសម្រាប់ដោះស្រាយវិវាទនៅឧបទ្វីបកូរ៉េ»។ ក្នុងថ្ងៃជាមួយគ្នានេះដែរ ប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូន ជេអ៊ីនក៏បានបង្ហាញពីក្តីសង្ឃឹមថា ជំនួបនោះ នឹង នាំមកនៅសន្តិភាពដល់តំបន់ទាំងមូល និងឧបទ្វីបកូរ៉េ ។ លោក ម៉ូន ជេអ៊ីន វាយតម្លៃខ្ពស់ ដល់ការខិតខំរបស់ប្រធានាធិបតីរុស្ស៊ីដើម្បីស្វែងរកដំណោះស្រាយនយោបាយ ដល់បញ្ហាឧបទ្វីបកូរ៉េ ។ ដោយឡែកប្រធានាធិបតី កូរ៉េខាងត្បូង សង្ឃឹមថាកិច្ចប្រជុំនឹងរួមចំណែកខ្ពស់នៅក្នុងការរំសាយអាវុធបរិមាណូ នៅឧបទ្វីបកូរ៉េ និងជាមូលដ្ឋាន សម្រាប់កិច្ចពិភាក្សាជាមួយអាមេរិកស្តីពីកម្មវិធីបរមាណូកូរ៉េខាងជើង ៕

អត្ថបទដែលជាប់ទាក់ទង