ស្វាយចន្ទីឆ្នាំនេះមិនសូវមានផ្លែខណះតម្លៃក៏មិនសូវល្អដូចឆ្នាំមុន…!!

ខេត្តរតនគិរី÷ គិតត្រឹមពាក់កណ្តាលខែមករាជារៀងរាល់ឆ្នាំជារដូវប្រមូលផលគ្រាប់ស្វាយចន្ទី។ ហើយរដូវនេះអ្នកប្រកបរបរម៉ៅចម្ការស្វាយចន្ទីមកពីបណ្តាខេត្តនានាបានដើរម៉ៅតាមទម្លាប់ជារៀងរាល់ឆ្នាំ។

តែអ្វីជាការគួរឲ្យគត់សម្គាល់ឆ្នាំនេះពួកគាត់បានត្អូញត្អែពីតម្លៃធ្លាក់ចុះហើយម្ចាស់ចម្ការក៏បានត្អូញត្អែផងដែរពីទិន្នផលមិនសូវមានផ្លែច្រើនដូចឆ្នាំមុនហើយក៏រងនូវហានិភ័យនៃការរត់ចោលរបស់អ្នកម៉ៅ។

បងស្រី លាភ មកពីខេត្តក្រចេះបានមកម៉ៅចម្ការ ស្វាយចន្ទីមួយ កន្លែង ចំនួន៧ហិកតាបានរៀបរាប់ថា ឆ្នាំទៅ ក្នុងខែនេះតម្លៃគ្រាប់ស្វាយ ចន្ទីក្នុង១គីឡូក្រាម ពី៧៥០០រៀលទៅ៨០០០រៀល។ តែឆ្នាំនេះតម្កៃ ៥០០០រៀលទៅ៥៥០០រៀលតែប៉ុណ្ណោះ ម្យ៉ាងទៀតមិនសូវផ្លែទៀត។

បងស្រីបានបន្តថា ក្នុង៧ហិកតានេះម៉ៅចំនួន៨០០០ដុល្លាតែកក់ម្ចាស់ ចម្ការពាក់កណ្តាលសិន។ នៅមិនទាន់គិតថ្លៃសម្អាត២៥មឺុនរៀលក្នុង១ហិកតានិងជួលអ្នករើសគ្រាប់ក្នុង១គីឡូក្រាម១០០០រៀល
ទៀតផង។ តែបើតម្លៃមិនហក់ឡើងជាងនេះហើយ គ្រប់ដើមចន្ទីមិនសូវផ្លែគាត់សុំម្ចាស់ចម្ការចុះថ្លៃជួលបន្ថែមទៀតបើម្ចាស់ចម្ការមិនព្រមមានតែខាតធំតែម្តង។

បងស្រី ទូច ជាឈ្មួញបោះតង់ទិញតាមផ្លូវបានឲ្យដឹងផងដែរថាក្នុង១ថ្ងៃគាត់ទិញបានតែ៤០០គីឡូក្រាមទៅ៥០០គីឡូក្រាមបើចន្ទីពូជទិញក្នុង១គីឡូក្រាម៦០០០ទៅ៦៥០០រៀលចន្ទីធម្មតាទិញ ៥០០០ទៅ៥៥០០រៀល។ បងស្រីបានបន្ថែមទៀតថា បើប្រៀបធៀបឆ្នាំមុនរយះពេលដូចគ្នាគាត់ទិញបាន៣ទៅ៤តោនក្នុង១ថ្ងៃ។ ហើយដឹកយកទៅលក់ឲ្យឈ្មួញកណ្តាលចំណេញបានក្នុង១គីឡូក្រាមតែ១០០ទៅ២០០រៀលប៉ុណ្ណោះ។

លោក ខៀវ ថា អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តរតនគិរីបានប្រាប់ពីមូលហេតុនៃការធ្លាក់ចុះតម្លៃគ្រាប់ស្វាយចន្ទីនាព្រឹកថ្ងៃទី២៣ខែមករាឆ្នាំ២០១៩នេះថា គឺបណ្តាលមកពីទីផ្សារប្រមូលទិញមិនមានច្បាស់លាស់(គ្មានក្រុមហ៊ុនប្រមូលទិញ)ហើយតម្លៃឈ្មួញកណ្តាលជាអ្នកតំណត់ជាពិសេសទីផ្សារនាំចេញគ្រាប់ស្វាយចន្ទីគឺមានតែប្រទេសវៀតណាម។ តែទោះជាយ៉ាងណាអនុប្រធានមន្ទីរពាណិជ្ជកម្មរូបនេះមានសុដ្ឋិនិយមថា តម្លៃគ្រាប់ស្វាយចន្ទីអាចនឹងកើនឡើងជាងនេះ។

លោក សែម រឿន ប្រធានការិយាល័យក្សេត្រសាស្រ្តនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តបានឲ្យដឹងក្នុងថ្ងៃដ៏ដែលថាទិន្នផលគ្រាប់ស្វាយចន្ទីឆ្នាំនេះមិនសូវមានផ្លែអាចបណ្តាលមកពីអាកាសធាតុមានន័យថា រដូវវស្សាមានភ្លៀងធ្លាក់ជោគជាំហើយរដូវប្រាំងមានសភាពក្តៅខ្លាំងនិងមិនមានភ្លៀងកក់ខែទៀតទើបចន្ទីចេញផ្កាមកក្រៀមស្វិតស្ទើរគ្រប់ដើមដូច្នេះហើយទិន្នផលក៏ធ្លាក់ចុះទៅតាមនោះដែរ។ មន្រ្តីជំនាញរូបនេះបន្តថាក្នុងខេត្តរតនគិរីមានផ្ទៃដីចម្ការស្វាយចន្ទីជាលក្ខណៈគ្រួសារមានជាង៣មឺុនហិកតាដោយឡែកឆ្នាំនេះកើនឡើងជាង​៣ពាន់ហិកតាបន្ថែមទៀតមូលហេតុប្រជាពលរដ្ឋបង្វែផ្ទៃដីដាំដំណាំកសិកម្មផ្សេងៗមកដាំ ស្វាយចន្ទីពូជវិញ៕ដោយ សាវ័ន

អត្ថបទដែលជាប់ទាក់ទង