អ្នកកាសែតជាច្រើនរងរបួស នៅក្នុងការប្រវាយប្រតប់ពេលយកព័ត៌មាន
ប្រទេសម៉ាឡេស៊ី ៖ អ្នកកាសែតជាច្រើនបានរងរបួសតិចតួចក្នុងពេលព្យាយាមយកព័ត៌មានអំពីសវនាការអតីតនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ នៅតុលាការក្រុងកូឡាឡាំពួរ កាលពីថ្ងៃពុធ ទី៤ ខែកក្កដា។ យោងតាមអ្នកយកព័ត៌មានបរទេសម្នាក់ ឧបទ្ទវហេតុនេះបានកើតឡើងក្នុងអំឡុងពេលរំជើបរំជួលខ្លាំងមួយខណៈលោក ណាជីប ត្រូវបាននាំចូលតាមទ្វារធំនៃតុលាការ។
វាបានកើតឡើងខណៈពួកគេប្រញាយគ្នាថតរូបលោក ណាជីប។ លោកបានប្រាប់សារព័ត៌មាន Bernama ថា អ្នកយកព័ត៌មាន២នាក់ និងអ្នកថតរូប២នាក់ក៏បានរងរបួស។ អ្នកយកព័ត៌មានជាស្រីម្នាក់បានចូលពេទ្យព្យាបាលក្រោយប្រវាយប្រតប់គ្នារហូតឈាមច្រមុះ”៕