កត្តា៥យ៉ាងដែលធ្វើអោយមានលំហូរភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកលេងកំសាន្តសប្បាយក្នុងពិធីបុណ្យធំៗ

រតនគិរី៖ លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៏ខេត្តរតនគិរីបានអោយដឹងថា មានកត្តា៥យ៉ាង ដែលធ្វើ អោយ មានលំហូរភ្ញៀវទេសចរណ៏ជាតិនិងអន្តរជាតិអញ្ចើញចូលមកកំសាន្ដនៅក្នុងខេត្តរតនគិរីនាឱកាសពិធីបុណ្យធំៗ ។

ទី១ កត្តាហេដ្ឋារចនាសម្ព័នគមនាគមន៍បានតភ្ជាប់មកកាន់ខេត្តរតនគិរីមានភាពងាយស្រួល។

ទី២ កត្តាសុខសន្តិភាពបើគ្មានសុខសន្តិភាពនិងសុវត្តិភាពទេប្រាកដណាស់ថានឹងមិនមានប្រជាពលរដ្ឋណាម្នាក់ចង់ដើរលេងកំសាននោះទេ។​

ទី៣ កត្តាសេដ្ឋកិច្ច បើប្រជាពលរដ្ឋគាត់គ្មានលុយទេគឺគាត់មិនអាចដើរលេងបានទេ។

ទី៤ កត្តាពេលវេលាបើគ្មានពេលឈបលសម្រាករយះពេលវែងឫរយះខ្លីណាមួមួយនោះទេក៏ពួកគាត់មិនដើរលេងដែរ។

ទី៥ កត្តាសក្តានុពលទេសចរណ៍ ខេត្តរតនគិរីមានតំបន់រមណីយ៍ដ្ឋានអេកូទេសចរណ៍ចំនួន១៤កន្លែង​ជាពិសេស រមណីយ៍ធម្មវជាតិបឹងយក្ខឡោមដែលេជារមណីយ៍ដ្ឋានមួយមានការទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរណ៍ជាតិ អន្តជាតិ។​

លោកថា កត្តាទាំង៥យ់ាងនេះបានធ្វើអោយវិស័យទេសចរណ៍ក្នុងខេត្តរតនគិរីមានការរីកចម្រើនគួរអោយមោទនៈរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះជាពិសេសបានរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋក្នុងខេត្តតាមរយៈកំណើនភ្ញៀវទេសចរណ៍មានការកើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ។​

ជាក់ស្តែងរយះពេល៣ថ្ងៃ (២១-២២-២៣ខែ វិច្ឆិកា២០១៨) នៃការឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក​ឆ្នាំ២០១៨នេះចំនួនភ្ញៀវទេសចរណ៍ជាតិអន្តរជាតិបានមកកំសាន្តសប្យាយនៅតាមរមណីយ៍ដ្ឋាននានាក្នុងខេត្តមាមនចំនួន១៨,៥៦២នាក់។​ក្នុងនោះភ្ញៀវទេសចរណ៍ជាតិមានចំនួន១៨,២១៩នាក់និងភ្ញៀវទេសចរណ៍អន្តរជាតិមានចំនួន៣៤១នាក់។​

បើប្រៀបធៀបទៅនឹងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបសំពះព្រះខែនិងអកអំបុកឆ្នាំ២០១៧ភ្ញៀវទេសចរណ៍មមានការកើនឡើង១១៨,២% (ភ្ញៀជាតិកើន១២១,៣%និងភ្ញៀវអន្តរជាតិកើន១២,២%) ។​

លោកង៉ែត ពិទូ បានបន្ដទៀតថា ពាក់ព័ន្ធនឹងម្ហូបអាហារ តាមរមណីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ លោកបានចាត់អោយក្រុមការងាររបស់លោកចុះអប់រំណែនាំអំពីអនាម័យ និងមិនអោយមានការតំឡើងថ្លៃនាឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបសំពះព្រះខែនិងអកអំបុក ឆ្នាំ
២០១៨នោះទេ ។ ប៉ុន្ដែលោកក៏ទទួលស្គាល់ដែរថានៅមានសេវាកម្ម ម្ហូបអាហា និងសណ្ឋាគារ ផ្ទះសំណាក់ មួយចំនួនបានតំឡើងថ្លៃលើសការ កំណត់របស់មន្ទីរបន្ដិចបន្ដួចផងដែរ​ ។​

ភ្ញៀវទេសចរជាតិនិងអន្តរជាតិក៏ដូចជាប្រជាពលរដ្ឋដែលអញ្ចើញចូលមកកំសាន្ដតាមរមណីយដ្ឋាននានាក្នុងខេត្តរតគិរី​រយះពេលបីថ្ងៃ​ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបសំពះព្រះខែនិងអកអំបុកឆ្នាំ២០១៨នេះមានសភាពច្រើនកុះករ​ ហើយពួកគាត់បានសម្តែងនូវការសាទរយ៉ាងក្រៃលែងនឹងបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ​ចំពោះរាជ​រដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោហ៊ុន​ សែន​ ជាប្រមុខ បាននាំមកនូវសន្តិភាពជូនប្រទេសជាតិ ធ្វើឱ្យប្រទេសមានការអភិវឌ្ឍន៍រីកចំរើន លើគ្រប់វិស័យ។​

អត្ថបទដែលជាប់ទាក់ទង