ផ្សារទំនើប​ Lucky បើកដំណើរសាខាថ្មី នៅឈូកមាសផ្លាហ្សា

ភ្នំពេញ៖​ ក្រុមហ៊ុន​ ឌីហ្វេសអាយឡាក់គី​ គឺជាក្រុមហ៊ុនឈានមុខគេ​ លើវិស័យលក់រាយនៅលើទីផ្សារកម្ពុជា។   ដោយសារមានការគាំទ្រ ពីអតិថិជនអស់រយៈពេល២៥ឆ្នាំ​ រហូតមកដល់ពេលនេះ​ ក្រុមហ៊ុន​បានពង្រីកសាខាផ្សារទំនើប lucky សាខាឈូកមាស​ ហើយនិងដំណើរការជាផ្លូវការ​ នៅថ្ងៃទី៨​ ខែសីហា​ ឆ្នាំ២០១៨។

ក្រុមហ៊ុន​ ឌីហ្វេសអាយឡាក់គី​ គឺជាក្រុមហ៊ុនឈានមុខគេ​ លើវិស័យលក់រាយ​ នៅលើទីផ្សារកម្ពុជា​ ដែលមានបុគ្គលិកច្រើនជាង​ ១០០០នាក់។ ដោយមានការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពីបុគ្គលិកថ្នាក់ដឹកនាំ​ គ្រប់ជាន់ថ្នាក់ទាំងអស់​ ក្រុមហ៊ុននឹងប្តេជ្ញាថែរក្សាជាផ្សារទំនើប​ ដែលឈានមុខគេ​ នៅប្រទេសកម្ពុជា​ ដែលមានលក់នៅផលិតផលគ្រប់មុខដែលមាន​ គុណភាពល្អដើម្បីឆ្លើយតបនិងតម្រូវការរបស់អតិថិជន​ និងផ្តល់ភាពពេញចិត្តគ្រប់ពេលដែលមកផ្សារទំនើបមួយនេះគ្រប់សាខា។

ផ្សារទំនើប​ Lucky តែងតែផ្តោតសំខាន់លើការផ្តល់ជូនអតិថិជននូវទំនិញ​ ដែលមានគុណភាពល្អបំផុត​ និងផលិតផលគ្រប់ប្រភេទ​ ដែលមានសក្តានុភាព​ សម្រាប់ការប្រើប្រាស់ដល់អតិថិជន។ ក្រុមហ៊ុនមានមោទនភាពនិងរីករាយខ្លាំង​ ចំពោះការបើកសម្ពោធសាខាថ្មី​ ដែលផ្តល់នូវទំនិញស្រស់ៗគុណភាពល្អ​ តម្លៃសមរម្យនិងទីតាំងងាយស្រួលនៅជិតផ្ទះរបស់អតិថិជន៕

អត្ថបទដែលជាប់ទាក់ទង