រលកកម្តៅសម្លាប់មនុស្ស៣៣នាក់ នៅទូទាំងភាគខាងត្បូងក្រុងកេប៊ិច
ប្រទេសកាណាដា ៖ ចំនួនអ្នកស្លាប់បានកើនឡើងពីថ្ងៃខ្លាំងបណ្ដើរកូនដែលបានចាប់ផ្តើម នៅភាគខាងកើត ប្រទេសកាណាដា ជិតមួយសប្តាហ៍ហើយមន្ត្រី នៅក្នុងក្រុងកេបិច បាននិយាយថា យ៉ាងហោចណាស់មនុស្ស៣៣នាក់បានស្លាប់។ ក្រុមមន្ត្រីបាននិយាយថា រលកកម្ដៅគឺជាការប៉ះទង្គិច ដ៏អាក្រក់បំផុតនៅកាណាដាក្នុងប៉ុន្មានទសវត្សរ៍មកហើយ ហើយនាយកដ្ឋានប៉ូលីស និងអគ្គីភ័យបាន បញ្ជូនមន្ត្រីប៉ូលិសទៅពិនិត្យលើអ្នករស់នៅក្នុងសង្កាត់ជាច្រើន។
លោក Dave Phillips ដែលធ្វើការនៅក្រសួងបរិស្ថានកាណាដា ជាការិយាល័យសម្របសម្រួលកម្មវិធី និងគោលនយោបាយ បរិស្ថានរបស់ប្រទេសកាណាដាបានថ្លែងថា ប្រជាពលរដ្ឋជាច្រើនរស់នៅដោយគ្មានម៉ាស៊ីនត្រជាក់ នៅក្នុងផ្ទះរបស់ពួកគេ ហើយមន្ត្រីសុខាភិបាលកំពុងប្រាប់មនុស្សឱ្យផឹកទឹកឱ្យច្រើន និងពិនិត្យមើល អ្នកជិតខាងរបស់ពួកគេ។ Effie Tsatoumas និយាយថា ម្តាយរបស់នាងដែលត្រូវកំពុង សម្រាកព្យាបាល នៅមន្ទីរពេទ្យដោយសារជំងឺរលាកសួតបានខ្សោះជាតិទឹក និងទទួលរងការគាំងបេះដូង។ អ្នកព្យាករណ៍និយាយថា សីតុណ្ហភាពត្រជាក់អាចនឹងវល់មកវិញនៅថ្ងៃសុក្រ៕